បទបញ្ញតិ្តនៃការប្រើប្រាស់
បទបញ្ញតិ្តនៃការប្រើប្រាស់
សូមស្វាគមន៏ចំពោះការមកកាន់គេហទំព័រ www.cambodiatourismprofessionals.gov.kh។ នេះគឺ ជាគេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៏ ហើយដែលត្រូវបានថែររក្សាដោយផ្នែកគ្រប់គ្រង គេហទំព័រមួយ។ ប្រសិនអ្នកប្រើប្រាស់បន្តមើល និងប្រើប្រាស់គេហទំព័រនេះ លោកអ្នក ទាំងអស់យល់ព្រមគោរពនិងប្រតិបតិ្ត តាមបទបញ្ញតិ្តនៃការប្រើប្រាស់នេះ រួមទាំងគោលការណ៏សិទ្ធិ បុគ្គលដែលនឹងគ្រប់គ្រង លើការទំនាក់ទំនងរបស់យើងជាមួយអ្នកប្រើប្រាស់ទាំង អស់ដែលពាក់ព័ន្ធនឹងគេហទំព័រនេះ។
ផ្នែកគ្រប់គ្រងគេហទំព័រឬយើងសំដៅទៅលើអ្នកគ្រប់គ្រងគេហទំព័រនៃគេហទំព័រនេះ ដែលមានការិយា ល័យស្ថិតនៅ ដីឡូត៏លេខ ៣អា, ផ្លូវ ១៦៩, សង្កាត់វាលវង់, ខ័ណ្ឌមិត្តភាព, ក្រុងភ្នំពេញ, ព្រះរាជាណាចក្រ កម្ពុជា។ អ្នកប្រើប្រាស់ឬអ្នក ឬអ្នកប្រើប្រាស់ទាំងអស់ ឬលោកអ្នកទាំងអស់នោះ សំដៅទៅលើអ្នក ទស្សនាគេហទំព័ររបស់យើង។
លើកលែងតែមានការយល់ព្រម និងការបញ្ជាក់ពីយើងនៅក្នុងគេហទំព័រនេះ ឬយោងតាមការអនុញ្ញាតដោយឡែកផ្សេងៗដែលផ្តល់ដោយយើង នោះលោកអ្នកមិនត្រូវបានអនុញ្ញាតអោយ ទាញយក ថតចម្លង ផលិតជាថ្មី បោះពុម្ពផ្សាយ ផ្ទេរ ចែកចាយ ឬលក់បន្តនូវរូបភាពណាមួយពីគេហទំព័រនេះទោះជាដោយរបៀបណាមួយ ឬដោយមធ្យោបាយណាមួយក៏ដោយ។
ក្នុងការប្រើប្រាស់គេហទំព័រនេះ អ្នកទាំងអស់ត្រូវអនុវត្តតាមបទបញ្ញតិ្តទាំងអស់ដែលមាន ចែងនៅក្នុងនេះ។
១. ព័ត៌មាន
គេហទំព័រនេះបង្ហាញពីព័ត៌មានទិន្នន័យ ខ្លឹមសារ រូបថត រូបភាព វីដេអូ សម្លេង និងរបស់ផ្សេងទៀតទាំងរូ បិយ និងអរូបិយ(ដោយប្រមូលជា"ព័ត៌មាន")។ ប្រសិនបើយើងអនុញ្ញាតិឲ្យអ្នកចូលមកកាន់គេហទំព័រនេះ ការចូលនេះនឹងមិនមែនជាការផ្តាច់មុខ មិនអាចផ្ទេរបាន និងការអនុញ្ញាតអោយចូលមក កាន់គេហទំព័រនេះគឺមានដែនកំណត់ដោយអនុលោមតាមបទបញ្ញត្តិនៃការប្រើប្រាស់នេះ។
២. ការកែប្រែបទបញ្ញត្តិនៃការប្រើប្រាស់
យើងអាចធ្វើការកែប្រែ បន្ថែម ឬលុបចោលបទបញ្ញតិ្តចេញពីបទបញ្ញត្តិនៃការប្រើប្រាស់នេះតាមសិទិ្ធ របស់យើងផ្ទាល់នៅពេលខ្លះដោយមិនមានការជម្រាបជូន ឬទទួលខុសត្រូវចំពោះអ្នក ឡើយ។ ក្នុងការ បន្តប្រើប្រាស់គេហទំព័រនេះ និងតាមរយៈការកែប្រែលើបទបញ្ញត្តិនៃការប្រើប្រាស់នេះ លោកអ្នកត្រូវយល់ព្រម អនុវត្តតាម ការកែប្រែនេះ។
៣. ការផ្លាស់ប្តូរចំពោះគេហទំព័រ
យើងអាចធ្វើការបន្ថែម កែប្រែ ឬលប់ចេញសម្ភារៈពីគេហទំព័រនេះឬផ្លាស់ប្តូរការបង្ហាញខ្លឹមសារឬមុខងារ នៃគេហទំព័រនេះដោយគ្មានការជូនដំណឹងជាមុនទៅកាន់អ្នកនៅគ្រប់ពេលវេលាតាមសិទ្ធិពេញលេញ របស់ យើង។
៤. ក្រមរបស់អ្នកប្រើប្រាស់នៅលើគេហទំព័រនេះ
តាមលក្ខខណ្ឌនៃការប្រើប្រាស់របស់អ្នកលើគេហទំព័រនេះ លោកអ្នកមិនអាចៈ
ក. ឈ្លានពាន បំបែក ចូលក្នុង ប្រើប្រាស់ ឬប៉ុនប៉ងដើម្បីឈ្លានពាន បំបែក ចូលក្នុង ឬប្រើប្រាស់ផ្នែកណា មួយនៃបណ្តាញរបស់យើង និង/ឬទិន្នន័យកន្លែងណាមួយនៅពេលដែលអ្នកមិនទាន់មានការផ្តល់ សិទ្ធិពីយើងនោះឡើយ។
ខ. ដាក់កំហិត ឬហាមអ្នកប្រើប្រាស់ផ្សេងទៀតមិនអោយប្រើប្រាស់ និងចូលមើលលើគេហទំព័រនេះឡើយ
គ. ដាក់ផ្សព្វផ្សាយ ឬបញ្ជូនអ្វីមួយដោយខុសច្បាប់ ក្លែងបន្លំ ប្រមាថ បង្ខូចកេរ្ត៏ឈ្មោះ អាសគ្រាម រូបអាស គ្រាម ក្រៅសាសនា គម្រាមកំហែង រំលោភបំពាន គួរឲ្យស្អប់ខ្ពើម មើលងាយ ឬពត៌មានដែលជំទាស់ ឬមិនសមហតុផលផ្សេងៗទៀតរួមទាំងការបញ្ជូនដែលគ្មានព្រំដែនកំណត់ណាដែលនឹងបង្កើត និងជំរុញ អោយមានការអនុវត្តដែលបង្កើតជាបទល្មើស ឬបង្កើតបញ្ហា ឬរំលោភលើច្បាប់តំបន់ រដ្ឋ ជាតិ ឬអន្តរជាតិណាមួយ ឬប្រព្រឹត្តល្មើសកម្មសិទ្ធិបញ្ញា សិទ្ធិម្ចាស់កម្មសិទ្ធិ ឬកាតព្វកិច្ចរក្សាអាថ៌កំបាំងរបស់អ្នកផ្សេងទៀតឡើយ។
បន្ត
ឃ. ដាក់ផ្សព្វផ្សាយ ឬបញ្ជូនការរ៉ៃអង្គាស សំបុត្របន្តបន្ទាប់គ្នា គំរោងបោកបញ្ឆាត ឪកាស ឬគំរោងវិនិ យោគ ឬការទំនាក់ទំនងពាណិជ្ជកម្មមិនមានការស្នើឡើង ឬពាក់ព័ន្ធនឹងការបញ្ជូនសារអេឡិចត្រូនិច ដែលមិនមានការស្នើឡើងណាមួយឡើយ។
ង. ដាក់ផ្សព្វផ្សាយ ឬបញ្ជូនព័តមាន ឬឯកសារកម្មវិធីណាដែលមានមេរោគ Trojan horse, worm ឬ របស់ដែល បង្កអោយមានការប៉ះពាល់ផ្សេងៗនោះឡើយ។
ច. ដាក់ផ្សព្វផ្សាយ ផ្សាយ បញ្ជូន ធ្វើជាថ្មី ចែកចាយ ឬប្រើប្រាស់ព័ត៌មានណាមួយដែលយកពីគេហទំព័រនេះទោះតាមវិធីណាក៏ដោយ ការយកទៅប្រើប្រាស់ក្នុងគោលបំណងធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាតិជាលាយ ល័ក្ខអក្សររបស់យើងជាមុននោះឡើយ (លើកលែងតែមានការបញ្ជាក់ផ្សេងទៀតពីយើងក្នុងគេហទំព័រ ឬអនុ លោមទៅតាមការអនុញ្ញាតដោយឡែកដែលផ្តល់ដោយយើង)
ឆ. បញ្ចូលដាក់ផ្សព្វផ្សាយ ផ្សាយបញ្ជូន ធ្វើជាថ្មី ចែកចាយរបស់ផ្សេងៗរបស់គេហទំព័រ ឬព័ត៌មានដែល ទទួលបានពីគេហទំព័រនេះដែលត្រូវបានរក្សាសិទ្ធិឬរក្សាសិទ្ធិម្ចាស់កម្មសិទ្ធិឬបង្កើតការងារដែលពាក់ព័ន្ធ កត្តានេះទោះបីជាតាមវិធីណាក៏ដោយ ដោយគ្មានការអនុញ្ញាតិជាលាយល័ក្ខអក្សររបស់យើង ជាមុន នោះ ឡើយ (លើកលែងតែមានការបញ្ជក់ផ្សេងទៀតពីយើងក្នុងគេហទំព័រ ឬអនុលោមទៅតាមការអនុ ញ្ញាត ដោយឡែកដែលផ្តល់ដោយយើង)
អ្នកមិនមានសិទ្ធិទទួលបាននូវព័ត៌មាន ហើយអ្នកនឹងមិនអាចប្រើប្រាស់ព័ត៌មាន លើកលែងតែមាន អនុញ្ញាតិអនុលោមតាមបទបញ្ញត្តិទាំងនេះ និង/ឬអនុលោមទៅតាមការអនុញ្ញាតដោយឡែកពីយើង។
៥. ព័ត៌មានភាគីទីបី
ព័ត៌មានទាំងអស់អាចមានព័ត៌មានផ្តល់ឲ្យដោយភាគីទីបី ឬប្រភពចេញពីយើងដែលបានមកពីប្រភពព័ត៌មានពាណិជ្ជកម្ម និងការយោង ឬប្រភពផ្សេងៗទៀត។ យើងមិនទទួលខុសត្រូវឡើយ ប្រសិនបើព័ត៌មានណាមួយមិនទាន់បានធ្វើបច្ចុប្បន្នភាព។ យើងមិនពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានដែលផ្តល់ដោយភាគីទីបី ឬទីភ្នាក់ងារ ហើយអ្នកត្រូវប្រុងប្រយ័ត្នចំពោះភាពអាចទុកចិត្តបាន និងត្រឹមត្រូវនៃព័ត៌មានដែលទាក់ទង។ យើងនឹង មិនទទួលខុសត្រូវលើអី្វ ទាំងអស់ដែលពាក់ព័ន្ធនឹងព័ត៌មានទាំងអស់នោះឡើយ។ រាល់ការប្រើប្រាស់ និងការ ពឹងផ្អែកនឹងព័ត៌មានទាំងនេះ គឺជាការទទួលខុសត្រូវរបស់ខ្លួនអ្នក។
៦. ការហាមឃាត់ការចូល
ទន្ទឹងនឹងយើងប្រើប្រាស់ការខិតខំប្រឹងប្រែងប្រកបដោយភាពសមហេតុផលក្នុងការផ្សព្វផ្សាយ ដើម្បីផ្តល់ឲ្យអ្នកប្រើប្រាស់នូវការចូលទៅកាន់គេហទំព័រ ២៤ ម៉ោងក្នុងមួយថ្ងៃ យើងមិនអាចធានាការចូលរបស់អ្នក ហើយអ្នកត្រូវទទួលដឹងថាយើងមិនធ្វើការពណ៌នា ឬធានាថាគេហទំព័រនេះនឹងចូលបាន។ អ្នក ត្រូវទទួលខុសត្រូវចំពោះឧបករណ៏ កម្មវិធី និងគ្រឿងសម្ភារៈផ្សេងៗទៀតរបស់ខ្លួន ហើយយើងមិនអាចធានាភាពត្រូវគ្នានៃគេហទំព័រជាមួយប្រព័ន្ធកុំព្យូរទ័ររបស់អ្នកឡើយ។ យើងសូមរក្សាសិទិ្ធតាមសិទ្ធិផ្លាស់ ប្តូររបស់យើងក្នុង ការ (ក) ផ្អាកដំណើរការគេហទំព័ររបស់យើងជាបណ្តោះអាស័ន្នដើម្បីធ្វើការកែលម្អ ឬកែប្រែគេហទំព័រយើង និង/ឬ(ខ) កំណត់ការចូលមកកាន់ និងការប្រើប្រាស់គេហទំព័រនេះរបស់អ្នកនៅ ពេលដែលយើងពិចារ ណារឃើញ ថាវាមានហេតុផលចាំបាច់សម្រាប់ប្រតិបត្តិការលើគេហទំព័រនេះ។ យើងនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតដែលអ្នកអាចជួបប្រទះ ដែលជាលទ្ធផលពីការផ្អាក ការដាក់កំហិត ឬការហាម ឃាត់នេះឡើយ។ យើងរក្សាសិទ្ធក្នុងការហាមឃាត់ ឬបដិសេធមិនឲ្យមានការចូលរបស់អ្នកមកកាន់គេហ ទំព័រនេះឬផ្នែកណាមួយក្នុងនោះភ្លាមៗ និងគ្រប់ពេលវេលាដោយគ្មានការជូនដំណឹងឡើយ កាលបើយើងមើលឃើញថាអ្នកមិនបានគោរពតាមផ្នែកទាំងឡាយដែលមាន ចែងនៅក្នុងបទបញ្ញតិ្តនៃការប្រើប្រាស់ នេះដែលតាមយោបល់យើងការហាមឃាត់ ឬការបដិសេធបែប នេះជាការសមស្រប និងមានភាពចាំបាច់ បំផុត។
៧. ការតភ្ជាប់ទៅកាន់ និងពីគេហទំព័រនេះ
ការភ្ជាប់លើគេហទំព័រអាចនាំលោកអ្នកទៅកាន់គេហទំព័រផ្សេង ហើយលោកអ្នកត្រូវទទួលស្គាល់ និងយល់ស្របថាយើងមិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ឬភាពអាចរកបានរបស់ព័ត៌មានណាមួយដែលផ្តល់ដោយគេហទំព័រដែលបានតភ្ជាប់ទាំងនោះឡើយ។ ការភ្ជាប់ទៅគេហទំព័រផ្សេងទៀតមិន បង្ហាញពីការគាំទ្រ ឬផ្តល់ការណែនាំពីយើងអំពីគេហទំព័រ ឬព័ត៌មាន ផលិតផល ការផ្សព្វផ្សាយ ឬវត្ថុផ្សេងទៀតដែលមាននៅលើគេហទំព័រនោះឡើយ។
៨. កម្មសិទ្ធិបញ្ញា
រាល់កម្មសិទ្ធិបញ្ញាទាំងអស់នៅក្នុងគេហទំព័រជាកម្មសិទ្ធិរបស់យើង ឬត្រូវបានផ្តល់ការអនុញ្ញាតតាមច្បាប់មកកាន់យើងសម្រាប់ប្រើប្រាស់លើគេហទំព័ររបស់យើងនេះ។ រាល់សិទ្ធិទាំងអស់នៅទីនេះត្រូវ បានរក្សាតាមផ្លូវច្បាប់ ។ ទន្ទឹមនឹងលោកអ្នកទាញយក ឬព្រីនចេញសម្ភារៈពីគេហទំព័រនេះសម្រាប់ការ ប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក និងមិនមែនជាលក្ខណៈពាណិជ្ជកម្មក្តី ក៏របស់ទាំងអស់នោះវានៅតែជាទ្រព្យសម្បត្តិរបស់យើង លើកលែងតែមានការព្រមព្រៀងពីយើង។ បើគ្មានការបញ្ជាក់ពីយើងក្នុងគេហទំព័រទេនោះ លោកអ្នកនឹងមិនត្រូវបានអនុញ្ញាតឲ្យដាក់ផ្សព្វផ្សាយ ទាញយក ចុះផ្សព្វផ្សាយ ផ្សាយ ធ្វើឡើងវិញ បញ្ជូន ឬចែកចាយវត្ថុទាំងឡាយ របស់ គេហទំព័រឬបង្កើតការងារដែលមានលក្ខណៈចម្លង ពីគេហទំព័រនេះ ខណៈពេល ដែលគេហទំព័រនេះត្ រូវបានរក្សា សិទ្ធិតាមផ្លូវច្បាប់។ អ្នកឯកភាពថាយើងអាចប្រើប្រាស់ ផ្សាយចេញ រក្សាទុក និងកែ សម្រួលរាល់គំនិត ទស្សនៈ ជំនាញធ្វើ សំណើរ ការណែនាំ ការពន្យល់ និងការទំនាក់ទំនង ផ្សេងទៀត និងព័ត៌មានដែលផ្តល់ដោយលោកអ្នកមកកាន់យើងនៅក្នុងគេហទំព័រនេះដោយគ្មានការបង់ប្រាក់ជូនលោកអ្នកឡើយ ។ ក្នុងន័យនេះលោក អ្នកបោះបង់ចោល និងយល់ព្រមមិនទទួលយក សិទ្ធិទាំង ឡាយណាក្នុងការយកប្រាក់សេវា តម្លៃដើម ការបង់តម្លៃសិទ្ធិ ការគិតថ្លៃ និង/ឬការបង់ប្រាក់ផ្សេងទៀតដែលទាក់ទងការប្រើប្រាស់ ការផ្សាយចេញ ការរក្សាទុក និង/ឬការកែ សម្រួលរបស់យើងលើមតិយោបល់ និងគំនិត ទស្សនៈរបស់លោកអ្នកនោះឡើយ។
បន្ត
៩. ដែនកំណត់ភាពទទួលខុសត្រូវ និងការធានា
ព័ត៌មានទាំងអស់ គឺសម្រាប់ការសំអាង ឬប្រើប្រាស់ទូទៅរបស់អ្នកយោងតាមការអនុញ្ញាតណាមួយ ពី យើងតែប៉ុណ្ណោះ ។ យើងមិនទទួលយកការទទួលខុសត្រូវអី្វក៏ដោយដែលពាក់ព័ន្ធនឹងព័ត៌មាននោះ ទេ។
ការប្រើប្រាស់ និងការចូលរបស់អ្នកមកកាន់គេហទំព័ររបស់យើង គឺជាការទទួលខុសត្រូវរបស់លោក អ្នកផ្ទាល់។ គេហទំព័រនេះ គឺសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោកអ្នកតែប៉ុណ្ណោះ និងយើងមិនមានការធ្វើ អធិប្បាយ ឬការធានាប្រភេទរបស់ណាមួយ រាប់បញ្ជូលទាំងផលិតផល ដែលបានផ្សព្វ ផ្សាយ ទិញ លក់ ដោយប្រើប្រាស់គេហទំព័រនេះ ឬការធានាអ្វីមួយលើភាពល្អ ឬភាពសក្តិសមសម្រាប់គោលបំណងណាមួយ ឡើយ។ រាល់ការសំអាងក្នុងគេហទំព័រចំពោះផលិតផលរបស់ភាគីទីបីណាមួយ ក្នុងនោះព្រឹត្តិការណ៏ ឬសេវាកម្មទាំងឡាយនោះមិនបង្ហា្ញញ ឬពាក់ព័ន្ធនឹងការគាំទ្រឬ ការណែនាំរបស់យើងលើប្រភេទផលិតផល នោះឡើយ។
យើងមិនធានា ឬកំណត់ការទទួលខុសត្រូវអ្វីមួយឡើយ ហើយអ្នកត្រូវទទួលស្គាល់ថាយើងនឹងមិនធ្វើការអធិប្បាយ ឬធានាថា៖
ក. ព័ត៌មាននៅលើគេហទំព័រនេះត្រឹមត្រូវ គ្រប់គ្រាន់ ថ្មីៗ ឬអាចទុកចិត្តបាន ឬអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងណាមួយផ្សេងក្រៅពីសម្រាប់ការសំអាងទូទៅ ឬមានកាបញ្ជាក់ពីការអនុញ្ញាតណាមួយពីយើងឡើយ
ខ. ព័ត៌មាននៅលើគេហទំព័រនេះមិនខ្វះចន្លោះ ខុសឆ្គង រលុបបាត់ មេរោគ ឬអ្វីផ្សេងទៀតដែលអាចនឹងធ្វើ អោយមានការផ្លាស់ប្តូរ បន្ថែម ឬខូចខាតដល់កម្មវិធី ទិន្នន័យ ឬបរិក្ខារបស់លោកអ្នកឡើយ
គ. សារដែលត្រូវបានផ្ញើចេញតាមរយៈអ៊ីនធឺណឺតនឹងមិនមានការផ្ញើចេញមិនកើត ដំណើរការខុស ឬការ បាត់បង់ឡើយ
ឃ. ការចូលមកកាន់គេហទំព័រនឹងអាចប្រព្រឹត្តិទៅបាន ឬគ្មានការបង្អាក់ ឬ
ង. ភាពខ្វះចន្លោះក្នុងគេហទំព័រនេះនឹងត្រូវបានកែតម្រូវ
អ្នកនឹងអនុវត្ត និងពឹងពាក់តែមួយលើជំនាញ និងការវិនិឆ្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងការប្រើប្រាស់ គេហទំព័រនេះ និងការបកស្រាយលើព័ត៌មានរបស់លោកអ្នក។ លោកអ្នកត្រូវទទួលខុសត្រូវចំពោះការធានាថាការប្រើប្រាស់ព័ត៌មាន និងគេហទំព័រនេះរបស់អ្នកនឹងប្រតិបត្តិតាមលក្ខខណ្ឌតម្រូវរបស់ច្បាប់ដែលបាន កំណត់។
ដែនកំណត់នៃភាពទទួលខុសត្រូវរួមមាននៅក្នុងបទបញ្ញតិ្តនៃការប្រើប្រាស់ទាំងនេះ នឹងមានវិសាល ភាព យ៉ាងពេញលេញតាមច្បាប់។
១០. ការការពារ
អ្នកយល់ព្រមការពារ និងរក្សាឲ្យយើង និយោជិតរបស់យើង ភ្នាក់ងារ មន្រ្តី អ្នកគ្រប់គ្រង ភ្នាក់ងារ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និងអ្នកតំណាងផ្សេងទៀតមិនឲ្យមានខូចខាតប្រយោជន៏ និងមិនឲ្យមានការទទួលខុសត្រូវលើការខូចខាត ការទាមទារ សកម្មភាព ថ្លៃដើម និងការចំណាយផ្សេងៗ (រាប់បញ្ជូលទាំងថ្លៃតាមច្បាប់) ដែលទាក់ទងជាមួយនឹង ឬកើតឡើងមកពីការល្មើសរបស់អ្នកចំពោះបទបញ្ញត្តិទាំងនេះ និង/ឬការ ប្រើប្រាស់គេហទំព័ររបស់អ្នកឡើយ។ ប្រសិនបើមានភាពចាំបាច់យើងអាចចូលរួមក្នុងការការ ពារពីការទាមទារ ឬសកម្មភាព និងការចរចារអ្វីមួយសម្រាប់ការព្រមព្រៀងណាមួយ។ អ្នកនឹងមិនធ្វើការ ព្រមព្រៀង ណាមួយ ដែលអាចជះឥទ្ធិពលអាក្រក់ដល់សិទ្ធិ ឬកាតព្វកិច្ចរបស់យើងដោយគ្មានការយល់ព្រមជាលាយ លក្សណ៌អក្សរពីយើងជាមុននោះឡើយ។ យើងសូមរក្សាសិទ្ធិក្នុងការកំណត់ការ ការពារនិងគ្រប់គ្រងលើ សកម្មភាព និងការទាមទារណាមួយតាមការជម្រាបជូនដល់លោកអ្នក។
១១. គោលការណ៏សិទ្វិបុគ្គល
សម្រាប់ព័ត៌មានអំពីគោលការណ៏សិទ្ធិបុគ្គលរបស់យើង សូមមើលលើគោលការណ៏សិទ្ធិបុគ្គលរបស់យើង។
១២. ទុព្ធលភាព
ភាពខុសច្បាប់ អសុពលភាព ឬភាពមិនអាចឲ្យប្រព្រឹត្តិតាមបទបញ្ញត្តិណានៃបទបញ្ញត្តិនៃការប្រើ ប្រាស់ ដែលអនុលោមតាមច្បាប់ នឹងមិនប៉ះពាល់ភាពស្របច្បាប់ សុពលភាព ឬភាពអាចឲ្យប្រព្រឹត្តិតាមបទបញ្ញត្តិដែលអនុលោមតាមច្បាប់ផ្សេងទៀត ហើយក៏មិនប៉ះពាល់ភាពស្របច្បាប់ សុពលភាព ឬភាពអាចអោយប្រព្រឹត្តិតាមបទបញ្ញត្តិផ្សេងទៀតនោះឡើយ។
១៣. គតិយុត្តិ និងច្បាប់គ្រប់គ្រង
បទបញ្ញត្តិនៃការប្រើប្រាស់ទាំងនេះនឹងត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកយល់ព្រមប្រតិបត្តិតាមច្បាប់របស់កម្ពុជា។
ធ្វើនៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០១២
រក្សាសិទ្ធិដោយផ្នែកគ្រប់គ្រងគេហទំព័ររបស់ គ.ជ.អ.ទ












