សេចក្តីថ្លែងអំណរគុណ
សេចក្តីថ្លែងអំណរគុណ
ជាការពិត គេហទំព័រមួយនេះពិតជាមានសារៈសំខាន់សម្រាប់បរិបទនៃការអភិវឌ្ឍទេសចរណ៏ក្នុងតំបន់អាស៊ាន ជាពិសេសស្របពេលដែលវិស័យទេសចរណ៏មានការអភិវឌ្ឍដ៏ខ្លាំងក្លានេះ។ ពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង រហូតដល់គេហទំព័រនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីបានជាប្រយោជន៏ដល់អ្នកជំនាញទេសចរណ៏ជាតិ និងក្នុងតំបន់ ជាពិសេសដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៏ទាំងអស់។ ដើម្បីធ្វើឲ្យគេហទំព័រនេះឈានទៅដល់ការសម្រចបានជាផ្លែផ្កាក្នុងការផ្សារភ្ជាប់អ្នកផ្តល់ការងារ ជាមួយអ្នកសែ្វងរកការងារ ដោយក្នុងនោះយើងក៏មានការសហការជាមួយដៃគូរអភិវឌ្ឍន៏ជាច្រើនទាំងក្នុងស្រុក និងក្នុងតំបន់ដែលចូលរួមដោយផ្ទាល់ក្នុងការបង្កើតគេហទំព័រតាមរយៈការផ្តល់ទិន្នន័យ និងព័ត៌មានដែលទាក់ទងនឹងទេសចរណ៏ ហើយយើងត្រូវបានផ្តល់នូវការជួយគាំទ្រពីសហគ្រាសអាជីវកម្មទេសចរណ៏ និងភ្ញៀវទេសចរណ៏ជាច្រើន តាមរយៈការឧបត្ថម្ហផ្សព្វផ្សាយរបស់គេ និងការពេញចិត្តលើការផ្តល់សេវាកម្មរបស់អ្នកជំនាញទេសចរណ៏របស់យើង ផងដែរ។
ដូចនេះ យើងខ្ញុំសូមយកឪកាសដ៏វិសេសវិសាលដើម្បីសំដែងនូវការកោតសរសើរ និងសូមសំដែងនូវអំណរគុណយ៉ាងជ្រាវជ្រៅទៅដល់អ្នកទាំងនោះ ដែលមានសណ្តានចិត្តដ៏ប្រពៃដែលបានជួយយើងខ្ញុំក្នុងអំឡុងពេលរៀបចំ និងបង្កើតគេហទំព័រនេះ។
ជាបឋម យើងខ្ញុំសូមសំដែងនូវការដឹងគុណដ៏ស្មោះអស់ពីដួងចិត្តទៅដល់សហការីទាំងអស់ ជាពិសេសភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៏ទាំងអស់ ដែលបានចូលរួមចំណែកសហការក្នុងការផ្តល់ដល់យើងខ្ញុំនូវទិន្នន័យ ព័តមាន និងការគាំទ្រយ៉ាងពេញទំហឹង ដើម្បីសម្រចបានជាផ្លែផ្កានូវគោលដៅចំបងរបស់យើងក្នុងការបម្លាស់ទីអ្នកជំនាញទេសចរណ៏ក្នុងបណ្តាប្រទេសសមាជិកអាស៊ាន ពិសេសក្នុងគោលបំណងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៏ប្រកបដោយភាពកក់ក្តៅ ល្អស្អាត និងប្រកបដោយភាពអស្ចារ្យជាមួយនឹងគុណភាពដ៏ល្អឥទខ្ចោះនៃសេវាកម្ម និងផលិតផលទេសចរណ៏។
បន្ទាប់មក យើងខ្ញុំក៏សូមសំដែងនូវអំណរគុណអស់ពីដូងចិត្តរបស់យើងដល់សហគ្រាសអាជីវកម្មទាំងអស់ ដែលតែងតែបានចូលរួមចំណែកផ្សព្វផ្សាយលើគេហទំព័ររបស់យើង ដែលជាប្រការធ្វើឲ្យគេហទំព័រនេះកាន់តែក្លាយជាមជ្ឈមណ្ឌលព័ត៌មានការងារដ៏សំខាន់ប្រកបទៅដោយប្រសិទ្ធិភាព និងនិរន្តរភាព។ ហើយយើងខ្ញុំក៏សូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធវិស័យទេស- ចរណ៏ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការផ្តល់ព័ត៌មានដ៏មានសារៈសំខាន់ និងក្នុងការគាំទ្រដល់ការកសាងសមត្ថភាពអ្នកជំនាញទេសចរណ៏។
ហើយយើងខ្ញុំក៏សូមសំដែងនូវអំណរគុណដ៏ស្មោះស្ម័គ្រដល់ភ្ញៀវទេសចរណ៏ទាំងអស់ ដែលបានជ្រើសរើសមកទស្សនាប្រទេសកម្ពុជា និងសូមអរគុណចំពោះការផ្តល់នូវគំនិត យោបល់ដ៏មានតម្លៃ និងការផ្តល់នូវព័ត៌មានដ៏មានតម្លៃដើម្បីធើ្វឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៏ប្រសើរឡើងដែលមិនធ្លាប់មាន។
សូមអរគុណសម្រាប់ការទស្សនាប្រទេសកម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ និងសូមអរគុណសម្រាប់ការទស្សនាគេហទំព័រ www.cambodiatourismprofessionals.gov.kh












